Tuesday, August 28, 2012

សុខភាពសិក្សាក្នុងវិស័យអប់រំ រៀបរៀងដោយវេជ្ជបណ្ឌិត ម៉ម ដាត្ថារ៉ា


អារម្ភកថា
3

សុខភាព គឺជាកត្តាសំខាន់បំផុតសម្រាប់ជីវិតរស់នៅប្រកបការងារចិញ្ចឹមជីវិតរបស់បុគ្គលម្នាក់ៗ ដែល​តម្រូវ​ឱ្យមានកាយសម្បទារឹងមាំល្អ បើកាលណាបុគ្គលនីមួយៗ មានសុខភាពរឹងមាំល្អហើយនោះ ការក្រេប​ជញ្ជក់​យកចំណេះវិជ្ជា ក៏ដូចជាការបញ្ចេញនូវកំលាំងពលកម្មបានប្រសើរផងដែរ ។ ដូច្នេះ ប្រជា​ពលរដ្ឋគ្រប់រូបតែង​តែ​ចង់​បាននូវសុខភាពល្អគ្រប់ៗគ្នា ហើយការលើកកម្ពស់សេវា​សុខភាពរបស់ប្រជា​ពល​រដ្ឋ គឺជាភារកិច្ច និងការ​ចូល
រួមចំណែកដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនោះរាជរដ្ឋាភិបាល​បាន​ចំណាយនូវថវិកាយ៉ាងច្រើនទៅលើ​ការ
កសាងហេដ្ឋារចនាសម្ព័ន្ធសុខភិបាល គ្រប់ទីកន្លែង ទាំង​អស់​​ក្នុង​ព្រះរាជាណាចក្រកម្ពុជា រួមទាំងការ​បណ្តុះ​បណ្តាល
ធនធានមនុស្សដែលជាកត្តាសំខាន់​ក្នុងការអភិ​វឌ្ឍ​​ជាតិ។ ប៉ុន្តែក៏នៅ​តែ​មិនអាចបំរើសេវា​ជូនប្រ​ជា​ពលរដ្ឋបានគ្រប់
ជ្រុងជ្រោយបានឡើយ ដោយសារ​យើង​​នៅ​​មានកត្តាខ្វះ​ខាត​មួយចំនួន  ដែលយើងត្រូវតែ​បំពេញ​ជាបណ្តើរៗ ក្នុង
នោះការចូលរួមសហការពី​គ្រប់​ស្ថាប័ន  និងដៃគូ​អភិវឌ្ឍនានា  គឺជាកត្តាដ៏សំខាន់​មិនអាច​ខ្វះបាន ។  ដោយឡែក
វិស័យអប់រំ  គឺជា​គន្លឹះ​រួម​ចំណែកក្នុង​ការ​អភិវឌ្ឍសង្គម  និងសេដ្ឋកិច្ចហើយត្រូវបាន​ចាត់​ទុកថា  ជាវិស័យអាទិភាពមួយ
ដូចមាន​ចែង​​ក្នុង​យុទ្ធសាស្រ្ត​​ចតុកោណរបស់រាជរដ្ឋាភិបាល។ ដូច្នេះការជ្រើសរើសយកប្រធានបទស្តីពី « ប្រសិទ្ធិ​​
ភាព​​នៃការបញ្ជ្រា​​ការលើកកម្ពស់សេវាសុខ​ភាព​ក្នុង វិស័យអប់រំ» នៅក្នុងព្រះរាជាណាចក្រកម្ពុជា​មកធ្វើ​ការសិក្សា
ស្រាវជ្រាវ គឺក្នុងគោលបំណង​​ស្វែងយល់​អំពី​សេវា​សុខ​ភាពក្នុងវិស័យអប់រំ  និង​អំពី​​ការយកចិត្តទុកដា​ក់​អំពីការថែ
ទាំសុខភាពរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និង កីឡា ដែលបានយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពជូនដល់បុគ្គលិកសិក្សា សិស្សានុសិស្ស និសិ្សត គរុ​សិស្ស គរុនិស្សិត និងការខិត​ខំ​លើក​កម្ពស់​​សុខភាព ធានាបាននូវគុណភាពអប់រំ កាត់​បន្ថយ​នូវ​​សកម្មភាពអសកម្មនានាដែលបណ្តាល​​មកពី​ផលប៉ះពាល់មកលើ​បញ្ហា​​
សុខភាព ដើម្បីឱ្យពួកគេ​ទទួល​​​បាននូវ​សុខ​ភាពល្អ ឆ្លើយតបទៅនឹងផែនការជាតិ​អប់រំសម្រាប់​ទាំងអស់​គ្នាធានា​ឱ្យ
មានយុត្តិធម៌  សមធម៌ សិទ្ធិ  និងបង្កើនការ​​​រីកចំរើន រួមចំណែកក្នុងផែនការ​សកម្មភាព​កាត់បន្ថយភាពក្រីក្រ​របស់
រាជ​រដ្ឋា​ភិបាលកម្ពុជា ជួយលើក​ស្ទួយ​ជីវភាពប្រជាពលរដ្ឋ​ឱ្យ​មាន​​ការ​​រីក​ចំរើន
ប្រទេសជាតិដែលមានការអភិវឌ្ឍ និងរីកចំរើនទៅបាននោះគឺអាស្រ័យទៅលើការចូលរួមរបស់ប្រជាពល
រដ្ឋ ហើយប្រជា​ពលរដ្ឋ​ទាំងអស់ត្រូវមានសុខភាពមាំមួន ប្រកបដោយទឹកចិត្ត និងឆន្ទៈ​ខ្ពស់ ដើម្បីបំពេញការងារជួយដល់ប្រទេសជាតិវិញ ។ ប្រសិនបើប្រជាពលរដ្ឋពុំទទួលបាននូវការ​ថែទាំ​សុខភាព​បានត្រឹមត្រូវ ហើយកត្តា​ជីវ
ភាពជួបនឹងការខ្វះខាតទៀតនោះ  តើប្រទេសជាតិអាចមានការ​រីក​ចំរើនលូត​លាស់​បានទេ ? ផ្ទុយទៅវិញ នឹងធ្វើ
ឱ្យ​ប្រទេសជាតិធ្លាក់ក្នុងភាពទន់ខ្សោយ  ជាក់ស្តែងក្នុង​របប ប៉ុល ពត សេវាថែទាំសុខភាពត្រូវធ្លាក់ក្នុងកំរិតសូន្យ អ្វីៗ ទាំងអស់ត្រូវបានកំទេចទាំងស្រុងគ្រូ​ពេទ្យវេជ្ជ​បណ្ឌិត និងអ្នកជំនាញខាងសុខភាពត្រូវបានសំលាប់ប្រជាពល
រដ្ឋ ត្រូវបង្ខំឱ្យធ្វើកា​រហួស​កំលាំង មិនឱ្យ​ទទួល​ទានគ្រប់គ្រាន់បន្ថែមលើការកាប់​សំលាប់យ៉ាងព្រៃផ្សៃ​ជា​ទី​បំផុត ។  
ហេដ្ឋា​រចនា​សម្ព័ន្ធសុខាភិ​បាលគ្រប់​ទីកន្លែង ត្រូវបានវាយកំទេចចោល​ជាហេតុជំរុញឱ្យប្រទេស​ជាតិ​ធ្លាក់​​ក្នុងគ្រោះ​
មហន្តរាយ សេដ្ឋកិច្ចជាតិ​ធ្លាក់​ក្រោម​សូន្យ ប្រទេសជាតិពុំមានការរីកលូតលាស់ ។
នេះសបញ្ជាក់ឱ្យ​ឃើញថា កត្តាសុខភាពជាកត្តាដ៏សំខាន់បំផុតមិនអាចខានបានឡើយបើមិនបានគិតគូរ
ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋបានល្អទេនោះ ផលវិបាកនៃសង្គម​ហើយសុខភាពរបស់ប្រជាពលរដ្ឋមិនទទួល
បានការថែទាំទេ ប្រទេសជាតិក៏មិនអាចអភិវឌ្ឍ​ និងរីក​ចំរើនបានដែរ?
ក្រោថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ប្រទេសជាតិត្រូវបានស្តារឡើងវិញពីគំនរផេះផង់ រដ្ឋាភិបាល​​នៃ​របប​សាធារណៈរដ្ឋប្រជាមានិតកម្ពុជានាកំឡុងពេលនោះ បានខិតខំស្តារឡើងវិញនូវគ្រប់ហេដ្ឋារចនា​​សម្ព័ន្ធ​ទាំងអស់ក្នុងនោះវិស័យអប់រំ វិស័យសុខា​ភិបាលត្រូវបានចាត់ទុកជាស្ថាប័នអាទិភាពនិងត្រូវ​​បានយកចិត្តទុកដាក់ជាទី
បំផុត ប្រកបដោយការគិតគូរខ្ពស់ដែល​ក្នុងនោះមានទាំងការ​បណ្តុះ​​​បណ្តាល នូវធនធានមនុស្សរួមនិងការកសាង​នូវហេដ្ឋារចនាសម័្ពន្ធរូបវន្តផ្សេងៗដូចជា​មន្ទី​​ពេទ្យមណ្ឌលសុខ​ភាពគ្រប់​ទី​កន្លែង ដើម្បីជួយ​ព្យា​បាល និងផ្តល់ការ
ថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំ ស្ថានភាពសុខភាព​របស់​ប្រជាពលរដ្ឋយើងកាន់តែ
ប្រសើរឡើងៗ ដោយ​​ហេតុ​ថាប្រជា​ពល​រដ្ឋ​ទទួលបាននូវសុខភាពល្អ គឺជាធនធានដ៏មានតម្លៃរបស់​ប្រទេស​កម្ពុជា ហើយ​នឹង​អាច​ជំរុញឱ្យ​ប្រ​ទេស​ជាតិមានការអភិវឌ្ឍឆាប់រហ័ស ។
ក្នុងការលើកយកនូវប្រធានបទស្តីពី  « ប្រសិទ្ធិភាពនៃការបញ្ជ្រាបការលើកកម្ពស់សេវាសុខ​ភាព​ក្នុង​វិស័យអប់រំ»មកធ្វើការសិក្សាស្រាវជ្រាវនេះ គឺដើម្បីចូលរួមរួមចំណែកលើកកម្ពស់គុណភាពអប់រំតាមរយៈ​ការ​ណែនាំសិស្ស និស្សិត ឱ្យពួកគេមានទំលាប់រស់នៅស្អាត ចេះថែរក្សាបរិស្ថានសាលារៀន យល់ដឹង​អំពី​អនាម័យ សុវត្ថិ ភាពចំណីអាហារ និងការចូលរួមរបស់ពួកគេក្នុងការទទួលបានការពិនិត្យ និងថែទាំ​សុខ​ភាពបានប្រសើរបើពួកគេ
ទទួលបាននូវសុខភាពល្អប្រសើរហើយនោះ ការអភិវឌ្ឍ​ធនធាន​មនុស្ស​ដែល​ប្រកបដោយគុណភាព ឆ្លើយតបទៅ
នឹងការរីកចំរើនរបស់ជាតិផងដែរ។
ការអប់រំផ្សព្វផ្សាយ និងការថែទាំសុខភាពក្នុងវិស័យអប់រំនេះ គឺមានវិសាលភាពធំធេងណាស់ ដោយ​ក្នុង​នោះ យើងបានផ្តល់ជូននូវយុទ្ធសាស្រ្ត វិធីសាស្រ្ត គម្រោងផែនការ និងការណែនាំ​សម្រាប់​សកម្ម​ភាព​អនុ​វត្តជាក់ស្តែងអំពីវិធានការទប់ស្តាត់ និងកាត់បន្ថយនូវរាល់បាតុភាពផ្សេងៗ ដែលប៉ះពាល់​មកលើ​សុខ​ភាព​របស់​បុគ្គលម្នាក់ៗ ដើម្បីធានាថាពួកគេពិតជាមានសុខភាពល្អបរិបូរពេញលេញ និងមានឱកាសចាប់​យកចំណេះដឹង​ផ្សេង ៗ  មក​​អភិវឌ្ឍខ្លួនឯងផង  ចូលរួមក្នុងចលនាស្តារនិងកសាង​ប្រទេសជាតិ​ផង។
ជាទីបញ្ចប់ ខ្ញុំបាទជឿជាក់ថា  ខ្លឹមសារនៃនិក្ខេបបទនេះ នឹងអាចចូលរួមយ៉ាង​​សកម្ម​ក្នុង​ការណែនាំ និង
អនុវត្តបាននៅគ្រប់គ្រឹះស្ថានសិក្សាទាំងសាធារណៈ  និងឯកជន ហើយមានការគាំទ្រ​ពី​គ្រប់ស្ថាប័ន បណ្តាដៃគូរ
អភិវឌ្ឍនានា រួមទាំងសហគមន៍ផងដែរ ឱ្យមានការសហការគ្នា ចូលរួមលើក​កម្ពស់​សុខភាពជូនដល់ប្រជាពលរដ្ឋរបស់យើង   ក៏ដូចជាការចូលរួមអភិវឌ្ឍជាតិឱ្យមានការរីកចំរើន ។




ជំពូកទី ១
សេចក្តីផ្តើម
-លក្ខណៈទូទៅ
        ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ តម្រូវការចាំបាច់គឺធ្វើយ៉ាងណាឱ្យមានសុខភាពល្អ កាយ​សម្ប​ទាមាំមួន និងភាពវ័យឆ្លាត។ ដូច្នេះ ឆ្លើយតបទៅនិងតម្រូវការខាងលើ ការថែទាំសុខភាព ជាប្រការមួយប្រសើបំផុត។ ផ្តើមចេញពីករណីនេះ ការបណ្តុះបណ្តាលធនធានមនុស្ស ក៏ជាកត្តាចូលរួមចំណែកមួយយ៉ាងសកម្មបំផុត ក្នុងការ​លើកតម្កើង និងការអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែ រាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ត្រូវធានា​ឱ្យ​បាន​នូវការផ្តល់នូវការពិនិត្យ និងថែទាំសុខភាពជូនដល់សិស្ស  និស្សិត  បុគ្គលិកអប់រំ  ឱ្យទទួលបាននូវសុខភាពល្អ  កំលាំង​មាំ​មួន ប្រាជ្ញាវាងវៃ ដើម្បីចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិមាតុភូមិប្រកបដោយប្រសិទ្ធភាព និងការរីកចំរើន។
២-ការបង្ហាញអំពីការស្រាវជ្រាវ
       សុខភាព គឺជាកត្តាមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ក្នុងការរស់រានមានជីវិត និងប្រកប​កិច្ច​ការ​ងារ​ផ្សេងៗ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ  ព្រោះថា  បើសុខ​ភាព​ទ្រុឌ​ទ្រោមហើយនោះ អ្វីៗ ក៏មិនអាច​សម្រេច​​បានដែរ។ ក្នុង​ន័យនេះដែរ ដើម្បីធានាបាននូវសុខភាពល្អ យើងត្រូវតែគិតគូរ និង​​មានវិធាន​ការ​មួយ​ចំនួនចាំបាច់ ក្នុងការទប់ស្កាត់កុំឱ្យមានផល​ប៉ះពាល់ដល់​សុ​ខ​ភាព​របស់ប្រជាពល​រដ្ឋ​យើង ដូចជាការ​អប់រំអំពីអនាម័យ​​ ការបង្ការការចម្លងនៃមេរោគអេដស៍ ជំងឺគ្រុនចាញ់ជំងឺរបេង ជំងឺ​ផ្តាសាយ​បក្សី ក៏ដូចជាការពន្យល់ណែ​នាំអំពី​មូល
​ហេតុ ដែល​បណ្តាលមកពីបញ្ហាផ្សេងៗ នាំឱ្យមានគ្រោះ​ថ្នាក់ដល់អាយុជីវិត ។
            ដូច្នេះ ចំពោះការ​ផ្តល់នូវ​សេវាអប់រំ និងការថែទាំសុខភាព ជូនដល់ប្រជាពលរដ្ឋនោះ គឺតម្រូវឱ្យ​មាន​​ការ​ចូល​រួមសហការគ្នាគ្រប់អង្គភាព ស្ថាប័ន ពាក់ព័ន្ធ និងបណ្តាអង្គការដៃគូរអភិវឌ្ឍទំាងអស់ ដើម្បី​លើ​កកម្ពស់​សេវា​សុខភាពឱ្យកាន់តែប្រសើរឡើង ធានា​បាននូវប្រសិទ្ធិភាព គុណភាព និងភាពជឿ​ជាក់​របស់​ប្រជាពលរដ្ឋយើង ។
            ក្រសួងអប់រំ យុវជន និងកីឡា គឺជាស្ថាប័នជាតិមួយដ៏ធំ ដែលមានបុគ្គលិកបង្រៀន​ជាង​ដប់ម៉ឺននាក់ និងសិស្សានុសិស្ស និស្សិត គរុសិស្ស គរុនិស្សិត ជាងបីលាននាក់ ការផ្តល់នូវការ​បញ្ជ្រាប​ការលើកកម្ពស់សេវា​សុខ​ភាពក្នុងវិស័យអប់រំនេះ គឺជាចំណុច​មួយយ៉ាង​សំខាន់​សម្រាប់ការអភិវឌ្ឍជាតិ។
ដូច្នេះ  ដើម្បីធានាបាននូវ​ប្រសិទ្ធ​ភាព និងគុណភាពចាំបាច់ត្រូវរៀប​ចំឱ្យមានគោលនយោបាយស្តីពីសុខ
ភាពសិក្សាមួយជាក់លាក់ ប្រកបដោយ​គុណភាព ។ យើងដឹងហើយថា កម្ពុជា ជា​ប្រទេស​​មួយ​ដែលកំពុងអភិវឌ្ឍ ក្នុងចំណោមបណ្តាប្រទេស​មួយ​ចំនួន​ទាំងក្នុង និងក្រៅតំបន់ ហើយមាន​ទីតាំង​ភូមិ​សាស្រ្តនៅតំបន់អាស៊ីភាគអា គ្នេយ៍ និងមានប្រជាជន​ប្រមាណ​ជាង១ លាននាក់ ហើយប្រជាជនជាង  ៨៥ភាគរយ​រស់នៅ​តាម​ជនបទ និងប្រជាពលរដ្ឋ៧៥ ភាគរយប្រកប​របរកសិកម្ម បញ្ហាប្រឈម​ចំពោះ​មុខ ជាចំបងនៃការ​អភិវឌ្ឍន៍របស់ព្រះរាជាណា ចក្រកម្ពុជា  គឺការកាត់​បន្ថយ​ភាពក្រីក្រ  និងការធ្វើឱ្យប្រ​សើរឡើងនូវកំណើនសេដ្ឋ​កិច្ចជាតិ  និងជីវ​ភាពរស់នៅរបស់ ប្រជាពលរដ្ឋ ប្រកប​ដោយសុកមាលភាព និងការ​ជំរុញឱ្យមានការបណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​ឱ្យកាន់​តែ ប្រសើរ ដើម្បីធ្វើយ៉ាង​ណាឱ្យសង្គមជាតិ​មាន​ការ​អភិវឌ្ឍន៍ឈានទៅ​រកភាព​រីកចំរើន ។ ដូច្នេះការបណ្តុះបណ្តាល​ធន ធានមនុស្ស  គឺជាកត្តាមួយដ៏ចាំ​បាច់​​បំផុត  អាចជួយកាត់​បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងរាជរដ្ឋា​ភិបាល​ផង​ដែរ  ប៉ុន្តែ  ក៏មិន​ត្រូវ​ភ្លេច​អំពី​សេវាថែទាំសុខភាពជូនដល់ប្រ​ជាពលរដ្ឋផងដែរ ។  បច្ចុប្បន្ននេះ   រាជរដ្ឋាភិបាល បាននិងកំពុងធ្វើ​កំណែ​ទម្រង់ឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសការ​កសាង​ហេដ្ឋារចនា​សម័្ពន្ធអប់រំ សុខា​ភិបាល គ្រប់ទី​កន្លែង​ឱ្យមាន​សាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាពបានយ៉ាងច្រើន ដោយបានដាក់ចេញនូវយុទ្ធសាស្រ្ត ក៏ដូចជាគោល​នយោបាយថ្នាក់​ជាតិ​ជាច្រើនធ្វើយ៉ាងណាឱ្យប្រជា​ពល​​រដ្ឋ​កម្ពុជាគ្រប់រូបត្រូវតែទទួលបានការបណ្តុះ​បណ្តាល​យ៉ាងតិចសិក្សាបញ្ចប់ថ្នាក់ទី ៩ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ​សេវា​ថែទាំសុខភាព គ្រប់ៗ គ្នា និងយល់​ដឹងអំពីបញ្ហាសុខភាពឱ្យបានកាន់តែប្រសើរ ។
                ស្ថិតនៅក្នុងដំណាក់កាលដែលប្រទេសកំពុងមានការអភិវឌ្ឍ  ការបញ្ជ្រាបការលើកកម្ពស់​សេវា​សុខ​ភាពក្នុងវិស័យអប់រំនៅកម្ពុជា ត្រូវបានរាជរដ្ឋា​ភិបាល​កម្ពុជាក្នុងអណត្តិទី៤នេះ ដាក់​បញ្ចូល​ទៅក្នុង​យុទ្ធ​​សាស្រ្ត​ចតុកោណ
ដែលជាយុទ្ធសាស្រ្ត​មួយដ៏​ចំបង​បំផុត អាចនឹ​ងនាំឱ្យប្រទេសជាតិមានការរីក​ចំរើន​នា​ពេលអនាគត ដោយសារ​ការ​កសាងសមត្ថភាព​  និងការអភិវឌ្ឍធនធានមនុស្សប្រកប​ដោយគុណ​ភាពខ្ពស់  ធានាបាននូវការយល់ដឹងអំពីការ
ទប់ស្កាត់ និងបង្ការជំងឺឆ្លងផ្សេងៗ ។
ម៉្យាងទៀត ការផ្តល់ឱកាសឱ្យមានការវិនិយោគ លើសេវាសុខភាពពីគ្រប់ស្ថាប័នពាក់ព័ន្ធ និង​អង្គ​ការដៃគូអភិវឌ្ឍនានា គឺជាកត្តាមួយដ៏សំខាន់ នឹងអាចជួយជម្រុញឱ្យការអភិវឌ្ឍធន​ធាន​មនុស្សមាន​ការ​រីកចំរើន ហើយ​ប្រទេសជាតិក៏ទទួលបាននូវការរីកចំរើនអាច​ធ្វើសមាហរ័ណកម្ម​ចូល​ទៅក្នុង​សហ​គមន៍ជាតិ និងអន្តរជាតិទាំងក្នុង
និងក្រៅ​តំបន់ព្រោះថាបើប្រទេសជាតិមួយ​ដែលសម្បូរ​ទៅ​ដោយធនធាន​មនុស្ស​​​ប្រកបដោយ​សុខភាពល្អ ប្រទេស
​នោះ និងធានា​បាននូវការរីកចំរើន​ជឿនលឿន​មិនខាន។
៣-សំណួរស្រាវជ្រាវ
          ដូច្នេះ ដើម្បីអភិវឌ្ឍវិស័យអប់រំឱ្យទទួលបានជោគជ័យ ប្រកបដោយ​គុណ​​ភាព និងប្រសិទ្ធ​ភាព​ខ្ពស់ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់​រាជរដ្ឋា​ភិ​បាលកម្ពុជានោះ យើងសូមលើកយក​នូវចំណោទ​បញ្ហាមួយចំនួនដូចខាងក្រោម ៖
            -តើការបញ្ជ្រាបការលើកកម្ពស់សេវាសុខភាពក្នុងវិស័យអប់រំ មានកត្តាជម្រុញ និងយុទ្ធ​សាស្រ្ត​អ្វី​ខ្លះដែលចាំបាច់ និងមាន​សារៈសំខាន់ដែរឬទេក្នុងការចូលរួមចំណែកកសាងធនធាន​មនុស្ស​ និង​ការអភិវឌ្ឍវិស័យអប់រំឱ្យ
កាន់តែប្រសើរ?
            -តើលទ្ធផលចំពោះការបញ្ជ្រាបការលើកកម្ពស់សេវាសុខភាពក្នុងវិស័យអប់រំ អាចឆ្លើយតប និង​អាច​ទទួល​​បាន​នូវការរីកចំរើនក្នុងកម្រិតណា?
            -តើក្រសួងអប់រំ យុវជន និងកីឡា មានគោលដៅ និងគោលនយោបាយ​ដឹកនាំលើកាបញ្ជ្រាបការ​លើក​កម្ពស់ សេវាសុខភាពក្នុងវិស័យអប់រំយ៉ាងណា ដើម្បីកសាងសមត្ថភាព ដ៏ដូចជាគុណភាពដល់​បុគ្គ​លិក​អប់រំឱ្យ​កាន់​តែប្រសើរ ?
            ដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ​គោល​នយោ​បាយ​អប់រំ​មួយច្បាស់លាស់ និងសមស្របនៃយុទ្ធសាស្រ្តវិស័យអប់រំ ក្នុងនោះមានការធានាលទ្ធ​ភាព​ទទួលបាន​សេវា អប់រំប្រកបដោយសមធម៌ ការលើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាពសេវាអប់រំ ការអភិវឌ្ឍស្ថាប័ន និង​អភិវឌ្ឍសមត្ថភាពមន្រ្តីអប់រំ។
៤-គោលបំណងនៃការស្រាវជ្រាវ
សេវាថែទាំសុខភាព គឺជាគោលបំណងដ៏ចាំបាច់របស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុក​ដាក់​លើ​សុក​មាលភាព​របស់ប្រជាពលរដ្ឋគ្រប់ៗ រូបឱ្យទទួលបាននូវសុខភាពល្អ តាមរយៈការផ្តល់នូវ​ការព្យា​បាល​នៅតាម​មណ្ឌល​សុខភាពមន្ទីរ ពេទ្យនានា រួមនិងការអប់រំបណ្តុះបណ្តាលអំពីវិធានការនានា ទប់​ស្កាត់​ការចំលងនូវ​មេ​រោគ
ផ្សេងៗដែលបានញាំញីដល់សុខភាព និងរូបរាងកាយរបស់ប្រជាពល់រដ្ឋ។ ទាក់​ទងនឹងកិច្ចការស្រាវជ្រាវនេះ កត្តា
សំខាន់ គឺមានគោលបំណងនៃការស្រាវជ្រាវអំពីបញ្ហាសុខភាព ​ដែល​មានការទាក់ទងផ្ទាល់នៅក្នុង​វិស័យអប់រំ​ជា​ពិសេសការផ្តល់នូវសេវាថែទាំសុខភាពជូនដល់បុគ្គលិក​អប់រំ សិស្សានុសិស្ស និស្សិត គរុសិស្ស គរុនិស្សិត ផ្ទាល់ ធ្វើយ៉ាងណាបញ្ជ្រាបការអប់រំ​នេះឱ្យទៅដល់ពួក​គេ ។ ដូច្នេះគោលបំណងនៃការសិក្សាស្រាវជ្រាវវនេះ ដើម្បី ៖
            -សិក្សាស្រាវជ្រាវអំពីប្រសិទ្ធភាពនៃការបញ្ជ្រាបអំពីការលើកកម្ពស់សេវាសុខភាពក្នុងវិស័យអប់រំ
            -វិភាគរាល់ទិន្នន័យ និងលទ្ធផល នៃការបញ្ជ្រាបអំពីការអប់រំសុខភាពក្នុងស្ថាប័នអប់រំ
            -សិក្សាពីស្ថានភាពទូទៅនៃការអប់រំ និងផ្សព្វផ្សាយអំពីបញ្ហាសុខភាពក្នុងស្ថាប័នអប់រំ    
            -សិក្សាពីការគ្រប់គ្រង និងការអនុវត្តលើផែនការយុទ្ធ​សាស្រ្ត​របស់រាជ​រដ្ឋាភិ​បាល​លើការផ្តល់​សេវា​​អប់រំ​ និង
 ផ្សព្វផ្សាយអំពីបញ្ហាសុខភាពក្នុង​ស្ថាប័នអប់រំ
            -ធ្វើការសន្និដ្ឋាន និងអនុសាសន៏ចំពោះការបញ្ជ្រាបការអប់រំសុខភាពស្ថាប័នអប់រំ។
            នេះជាគោលបំណង ក៏ដូចជាគោលដៅរបស់ក្រសួងអប់រំ យុវជន ​និងកីឡា ក្នុងគោលនយោបាយ​ដឹកនាំ លើការងារ​ថែទាំសុខ​ភាព​​ដល់​សិស្ស និស្សិត បុគ្គលិកអប់រំទាំងអស់ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងគោល​នយោបាយ​ជា​ច្រើន ក្នុងនោះមានការផ្តល់នូវការពិនិត្យសុខភាព ការផ្សព្វផ្សាយ ការអប់រំអំពី​ការថែ​ទាំ​សុខ​ភាព ពីថ្នាក់កណ្តាល​ដល់​ថ្នាក់​មូលដ្ឋានស្របតាមច្បាប់ស្តីពីការអប់រំមាត្រា៤១ ដែលបានចែងថា “ សិទ្ធិរបស់
អ្នកសិក្សា និងបុគ្គលិក​អប់រំ​ក្នុងការត្រួតពិនិត្យសុខភាព “ ។
៥-ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ
·         ដែនកំណត់
ដោយសារសិក្សាស្រាវជ្រាវលើប្រធានបទនេះ  មានពេលវេលាកំណត់ និងទិស​ដៅ​ច្បាស់លាស់ យើង​សិក្សា​តែ​ក្នុង​ស្ថាប័ន​អប់រំក្នុង​ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ ។
·         វិសាលភាព
ប្រទេសកម្ពុជា ជាប្រទេសស្ថិតក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ការលើកកម្ពស់ និង
ជំរុញវិស័យអប់រំក៏ជាយន្តការមួយ​ជំរុញឱ្យប្រទេស​ជាតិ​មាន​ការរីកលូតលាស់ដែរ។​
ដូច្នេះ ការបញ្ជ្រាបការលើកកម្ពស់សេវា​សុខភាពក្នុង​វិស័យអប់រំ  គឺ​ជា​កត្តា​ដ៏​សំខាន់​បំផុត ដើម្បី​​
ឱ្យការអប់រំបណ្តុះបណ្តាល​មាន​គុណភាពខ្ពស់ ប្រកបដោយ​ប្រសិទ្ធ​ភាពនោះ ធានាបាននូវសុខ
ភាពល្អ គឺត្រូវតែមានការ​កំណត់មួយដែលមានភាពជាក់​លាក់ ​​​ភាព​ច្បាស់លាស់ ដែល​​មានវិសាលភាពគ្រប់​ដណ្តប់នៅទូទាំង​ប្រទេសគឺត្រូវកសាងនូវផែនការយុទ្ធសាស្រ្តនិង​ទិសដៅច្បាស់
​លាស់​​តាំងពីថ្នាក់មត្តេយ្យ​រហូត​ដល់​ថ្នាក់​ឧត្តម​សិក្សា  ធ្វើយ៉ាង​​​ណាឱ្យសិស្សានុសិស្ស  និស្សិត ​ របស់យើង​បាន​យល់​ពីការថែទាំសុខភាព ដោយទទួល​បាននូវ​ចំណេះដឹង  ហើយធានា​​បាននូវ​គុណ​ភាព​រួម​ចំណែកកសាងប្រទេសជាតិ  កាត់បន្ថយ​ភាព​ក្រីក្ររបស់ប្រជា​ជន​កម្ពុជាយើង។
៦-វិធីសាស្រ្តស្រាវជ្រាវ (វិធីសាស្រ្តនៃការស្រាវជ្រាវ )
·         ប្រភពនៃការស្រាវជ្រាវ
ធ្វើការស្រាវជ្រាវរកឯកសារពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាព ក្នុងវិស័យអប់រំ យើងអនុវត្ត​ដោយ​​ប្រមូល​ឯកសារនានា  ដែលពាក់ព័ន្ធនិងសេវាសុខភាពពី​ស្ថាប័ន​សាធារណៈ ក្នុងនោះមានក្រសួងអប់រំ យុវជន និងកីឡា(នាយក​ដ្ឋានសុខភាពសិក្សា) ក្រសួងសុខាភិបាល និង
ពីបណ្តាប្រទេសក្នុង និង​​ក្រៅតំបន់មួយចំនួនផងដែរ ។
·         ប្រភពទិន្នន័យ
ការប្រមូលនូវប្រភពទិន្នន័យឯកសារទាំងអស់  គឺបានមកពី​អង្គ​ភាព   ឬស្ថាប័នដែល​មាន​ស្រាប់ និងពីអង្គការដៃគូអភិវឌ្ឍមួយចំនួនពាក់ព័ន្ធដូចជាក្រសួង​សុខា​ភិបាល​អង្គការសុខភាព​ពិភពលោក ស្ថាប័ន​សុខភាពសាធារណៈទាំងក្នុង និងក្រៅតំបន់ទាំង​អស់​​ជាដើម។
៧-រចនាសម្ព័ន្ធនៃការស្រាវជ្រាវ
              ការសិក្សាស្រាវជ្រាវនេះ ចែកចេញជា០៦ ជំពូក គឺ ៖
·         ជំពូកទី១ -សេចក្តីផ្តើម
ក្នុងជំពូកនេះ មានគោលបំណងកំណត់នូវបញ្ហាស្រាវជ្រាវ វិធី​សាស្រ្តនៃការ​ស្រាវ​ជ្រាវ ទំហ៊ំ និងដែនកំណត់សាលភាព នៃការស្រាវជ្រាវអំពីការបញ្ជ្រាប​ការលើក​កម្ពស់​សេវាសុខ​ភាព​ក្នុង​វិស័យ​អប់រំ ។
·         ជំពូកទី២-រំលឹកសេចក្តី
ក្នុងជំពូកនេះ  គឺសិក្សាអំពីការបញ្ជ្រាបការលើកកម្ពស់សេវាសុខភាព ក្នុងវិស័យអប់រំ ដែល​​បង្ហាញ​អំពីនិយមន័យ​នៃ​សុខភាព ការអប់រំផ្សព្វផ្សាយ ផែន​ការយុទ្ធសាស្រ្ត ការ​អភិវឌ្ឍវិស័យអប់រំ លើ​គុណ​សម្បត្តិ បញ្ហាប្រឈម អំពីការចូលរួម និងចំណុចជាច្រើនទៀត​ដែល​ជាមូល​ដ្ឋាន​គ្រឹះនៃ ការបញ្ជ្រាប​ការលើក​កម្ពស់​សេវា សុខភាពក្នុងវិស័យអប់រំ។
·         ជំពូកទី៣-វិធីសាស្រ្តស្រាវជ្រាវ និងគម្រោងវិភាគ
សិក្សាអំពី ការបញ្ជ្រាបការលើកកម្ពស់សេវាសុខភាពក្នុងវិស័យអប់រំ គឺជាការ​សិក្សាស្រាវ​ជ្រា​វ​បែប​ពី​ព៌ណនា​ពីការងារអប់រំសុខភាព ដែលមានការ​ផ្តល់នូវ​សកម្មភាព​​​​
ចុះពិនិត្យសុខភាព ការអប់រំ​ផ្សព្វផ្សាយអំពីការចម្លង និងការទប់ស្កាត់ការ​ចម្លងមេរោគ​ផ្សេងៗ
·         ជំពូកទី៤-សិក្សាអំពីស្ថានភាពទូទៅនៃប្រព័ន្ធអប់រំជាតិ
ក្នុងជំពូកនេះ យើងសិក្សាអំពីប្រវត្តិ រចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់​នាយកដ្ឋានសុខភាពសិក្សានៃ​ស្ថាប័ន​អប់រំ ទាំងថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ។
·         ជំពូកទី៥-ការវិភាគអំពីការងារគ្រប់គ្រងក្នុងស្ថាប័នអប់រំ
ជំពូកនេះ ជាការងារសិក្សាអំពីតួនាទី និងភារកិច្ចរបស់ស្ថាប័នអប់រំ លើការងារបញ្ជ្រាប
ការ​លើក​កម្ពស់​សេវាសុខភាពក្នុងវិស័យអប់រំដល់អង្គភាពថ្នាក់ក្រោមជាតិ ។
·         ជំពូកទី៦-សេចក្តីសន្និដ្ឋាន និងផ្តល់អនុសាសន៏
ជំពូកនេះ ជាការងារសិក្សាអំពីការផ្តល់នូវយោបល់ និងអនុសាសន៏​មួយចំនួន ធ្វើយ៉ាងណា​ឱ្យ​ការបញ្ជ្រាបការលើកកម្ពស់សេវាសុខភាព ទៅក្នុងវិស័យអប់រំ​ក្នុងព្រះរាជា​​ណា​ចក្រ​កម្ពុជា  មានការរីកចំរើនប្រកប​ដោយ​គុណភាព ។

៨-គម្រោងនៃការស្រាវជ្រាវ

សកម្មភាព
មីនា
មេសា
ឧសភា
មិថុនា
កក្កដា
សីហា
កញ្ញា
តុលា
វិច្ឆិកា
បញ្ចូលផ្នែកទ្រឹស្តី


















ការរៀបចំកម្រង
សំណួរ


















រៀបចំគម្រោង
ស្រាវជ្រាវ


















ចុះស្រាវជ្រាវផ្ទាល់


















បង្ហាញលទ្ធផល


















ការពិភាក្សារបក
គំហើញ


















ធ្វើការសន្និដ្ឋាន